ថ្ងៃពុធ ១៤ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស. ២៥៦៤ ត្រូវនឹងថ្ងៃ ២៧ ខែមករា ឆ្នាំ២០២១ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មសហការបានជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំសិក្ខាសាលាស្តីពី “ការអនុវត្តប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការចាប់រូបភាពពីលំហរ អាកាសនៅប្រទេសកម្ពុជា (APPLYING GIS AND REMOTE SENSING IN CAMBODIA)”។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយគម្រោង “ឧត្តមភាពសម្រាប់សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍តាមរយៈ ទិន្នន័យលំហអាកាស” Nodes of EXcellence in (SEA) Universities through Spatial data (NEXUS)ដែលទទួលបានមូលនិធិគាំទ្រដោយកម្មវិធី ERASMUS+ KA2 CBHE។ គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្ទេរចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការចាប់រូបភាពពីលំហរអាកាសនៅប្រទេសកម្ពុជា ក៏ដូចជាការគ្រប់គ្រងប្រព័ន្ធទិន្នន័យផ្សេងៗពាក់ព័ន្ធវិស័យព្រៃ ឈើ បរិស្ថាន កសិកម្ម ធនធានទឹក ជាពិសេសការប្រែប្រួលអាកាសធាតុជាដើម។ សិក្ខាសាលានេះ អញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធរូមមាន៖ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើ សាកលវិទ្យាល័យ តំណាងអង្គការសមាគមនអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) តំណាងក្រុមហ៊ុន GSS - Geomatic Services និងមានការចូលរួមពីសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទ កសិកម្ម។ ជាលទ្ធផល សិក្ខាកាមទាំងអស់បានយល់ដឹងសារសំខាន់នៃមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការវិភាគរូបភាពលំហរអាកាសដែលជាការអនុវត្តសកម្មភាពជំហានបន្ទាប់ និងសកម្មភាពនាពេលអនាគតផ្សេងៗទៀត។
Press release
...........................
27th January 2021, the Faculty of Forestry Science of the Royal University of Agriculture in collaboration with the Royal University of Phnom Penh organized a national workshop on “Applying GIS and Remote Sensing in Cambodia”. It was organized under the project of Nodes of EXcellence in (SEA) Universities through Spatial data (NEXUS) funded by ERASMUS+ KA2 CBHE. The objectives were to promote knowledge transfer and acquisition of crucial skills in applying GIS and Remote Sensing in Cambodia as well as data management system related to forestry sector, environment, water resources and climate change. The participants in this workshop include representative from the Ministry of Environment, Forestry Administration, universities, WCS Cambodia, representative from GSS-Geomatic Services company, and the lecturers, staff and students of the Royal University of Agriculture. As the results, the participants were actively participated and understood the basic crucial knowledge of applying GIS and Remote Sensing which was next steps for future milestones.