សេចក្តីប្រកាសព័ត៌មាន
*English below
..................................................
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១០ ដល់១៤ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស. ២៥៦៤ ត្រូវនឹងថ្ងៃ ១០ ដល់១៤ ខែធ្នូ ឆ្នាំ២០២០ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានសហការជាមួយសាកលវិទ្យាល័យ Mendel នៃសាធារណៈរដ្ឋឆែកបានរៀបចំ និងដឹកនាំនិស្សិតឆ្នាំ ទី២ ទី៣ និងទី៤ ចុះទស្សនកិច្ចសិក្សានៅសហគមន៍ព្រៃកោងកាងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។ ដំណើរទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ និងជំនួយរបស់សាកលវិទ្យាល័យ Mendel ដោយមានការចូលរួមពីសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ចំនួន ៤៦នាក់។ ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណង ដើម្បីនិស្សិតសិក្សាស្វែងយល់ពីធន ធានធម្មជាតិដែលមាននៅក្នុងតំបន់ ដំណើរការនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិរក្សជីវចម្រុះផ្សេងៗនៅក្នុងតំបន់រ៉ាមសារកោះកាពិ និងចែករំលែកព័ត៌មានសិក្សាពីសហគមន៍នៅក្នុងតំបន់ការពារនេះផង ដែរ។ ជាលទ្ធផល និស្សិត បានសិក្សា និងយល់ដឹងកាន់តែច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាព្រៃឈើក្នុងតំបន់។ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ សូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ Mendel ដែលបានរួមសហតាមរយៈការផ្តល់ថវិកាគាំទ្រដល់និស្សិតក្នុងការស្រាវជ្រាវ និងបោះពុម្ពសារណាបទបញ្ចប់ការសិក្សា ព្រមទាំងបានផ្តល់នូវសម្ភារៈសម្រាប់បម្រើការនៅមហាវិទ្យាល័យ។
...........................
Phnom Penh: 10-14 December 2020, The Faculty of Forestry of the Royal University of Agriculture, in collaboration with the Mendel University of the Czech Republic, organized and led the second, third and fourth year students to visit the mangrove community in the protected area of Peam Krasop Wildlife Sanctuary, Koh Kong Province. The study tour was organized in collaboration with the University of Mendel, with the participation of lecturers, teachers and students in total 46 participants. The purpose of this study tour is for students to learn about the natural resources available in the area, the process of management of protected areas, the conservation of biodiversity in the Koh Kapi Ramsar Site, and to share information from the communities’ forestry in the protected area. As a result, students have learned and become more aware of the management of natural resources as well as local forest management. The Faculty of Forest Sciences would like to thank the University of Mendel for co-sponsoring the research and publication of the theses writing, as well as providing materials for the faculty.