ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល SEAMEO SEARCA ពីកម្ពុជា លោកស្រី សេង មុំ សាកលវិទ្យាធិការងបាចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល លើកទី ៦៧ នៃ មជ្ឈមណ្ឌល SEAMEO SEARCA នៅប្រទេសភីលីពីន ថ្ងៃទី ២៨-៣០ តុលា ២០១៩ ។ កិច្ចប្រជុំបានពិនិត្យ និងអនុម័តការងារគ្រប់គ្រងមជ្ឈមណ្ឌល SEAMEO SEARCA និងផែនការ៥ឆ្នាំលើកទី ១១ ដែលមានគោលបំណងជាយុទ្ធសាស្រ្ត គឺលើកកំពស់គុណភាពជីវិត អ្នកប្រកបមុខរបរកសិកម្ម តាមរយៈការទទួលបានបច្ចេកវិទ្យាប្រកបដោយភាពឆ្នៃប្រឌិត និងចូលក្នុងបណ្តាញទីផ្សារទាន់សម័យ ប្រកបដោយនិរន្តភាព ។
អំពីមជ្ឈមណ្ឌល SEAMEO SEARCA https://www.searca.org/