ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រសួងកិច្ចការនារី ។អនុស្សរណៈនៃការយោគយល់នេះ មានគោលដៅក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងនិស្សិតស្រី ក្នុងវិស័យអប់រំ ជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថអវិជ្ជមានរបស់សង្គម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឱ្យកាន់តែមានភាពប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។